University of Management and Economics
*ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ (អនុបណ្ឌិត)
១.សេចក្តីផ្តើម
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍បានចាប់បើកដំណើរការ ថ្នាក់អនុបណ្ឌិតតាំងពីឆ្នាំ២០០៥ ដោយយោងទៅតាមតម្រូវការរបស់និស្សិតដែលបានជ្រើសរើសយកនូវ មហាវិទ្យាល័យនេះ ក្នុងគោលបំណងដើម្បីចង់ចេះចង់ដឹងចង់មានជំនាញច្បាស់លាស់ និងឆ្លើយតប ទៅតាមតម្រូវការទីផ្សារ ។ ដូច្នេះហើយបណ្ឌិតសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង បានសម្រេចបង្កើតថ្នាក់អនុបណ្ឌិតនេះឲ្យដំណើរការមានឡើង ហើយតម្រូវឲ្យរៀបចំកម្មវិធីសិក្សាដោយចំណាយរយៈពេល២ឆ្នាំទើបអាចបញ្ចប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដោយរួមបញ្ចូលទាំងសរសេរសារណាផងដែរ ស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា ។
២-បេសកកម្ម
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍មានបេសកកម្មផ្ដល់ឲ្យ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នូវចំណេះដឹងផ្នែកគ្រប់គ្រងអាជីវកម្ម ទេសចរណ៍ សេដ្ឋកិច្ច ធនាគារ ប្រកបដោយសមត្ថភាពគ្រប់គ្រាន់ និងគុណតម្លៃដើម្បីក្លាយជាបញ្ញវន្តខ្មែរឲ្យស្របទៅនឹងតម្រូវការធនធានមនុស្ស និងទីផ្សារការងារនាសម័យកាលសកលភាវូបនីយកម្ម បច្ចុប្បន្ន។
៣.គោលបំណងនៃការសិក្សា
ដើម្បីឆ្លើយតបទៅនឹងបេសកកម្មខាងលើ មហាវិទ្យាល័យ មានគោលបំណង ដូចខាងក្រោម ៖
- ផ្ដល់ឲ្យនិស្សិតនូវចំណេះដឹងទូទៅក្នុងការគ្រប់គ្រងអាជីវកម្ម
- ជួយឲ្យនិស្សិតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាតម្រូវការចាំបាច់នៅក្នុងទី ផ្សារការងារប្រកួតប្រជែងទាំងបច្ចុប្បន្ន និងអនាគតជាពិសេស នៅក្នុងតំបន់អាស៊ាន
- បណ្តុះបណ្តាលនិសិ្សតឲ្យមានប្រឌិត ញ្ញាណខ្ពស់ក្នុងការច្នៃប្រឌិត និងការបង្កើតថ្មី
- ជម្រុញឲ្យនិស្សិតមានការអនុវត្តន៍ដែលផ្សារភ្ជាប់ជាមួយទ្រឹស្តីដើម្បី ឈានទៅរក ភាពច្បាស់លាស់និងទំនុកចិត្តក្នុង ទីផ្សារការងារប្រកួតប្រជែង ។
៤.ឱកាសការងារនិងការបន្តការសិក្សា
កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្មនេះ ផ្តល់នូវការងារយ៉ាងទូលំទូលាយក្នុងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្ម អន្តរជាតិ ការងារទំនាក់ទំនង ធុរកិច្ច និង ការងារផ្សេងៗទៀតជាច្រើន ។ បន្ថែមពីលើឱកាសការងារដែលផ្គល់ជូនខាងលើ និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ក៏អាចបន្តការសិក្សាទៅ ថ្នាក់បណ្ឌិត លើវិស័យដូចគ្នាបាន ។
៥-កម្មវិធីសិក្សាថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់
ចំពោះនិស្សិតទាំងឡាយណា ដែលមានបរិញ្ញាបត្រ ខុសពី វិស័យដែលខ្លូនចង់បន្តយកបរិញ្ញាបត្រជាន់ខ្ពស់នោះ និស្សិតត្រូវ សិក្សា កម្មវិធី ថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់នេះជាមុនសិន ដើម្បី អោយខ្ឡូន ទទូលបាននូវមូលដ្ខានគ្រឹះនៃវិស័យនេះ សិន ទើបនិស្សិតអាចមានលទ្ធភាព សិក្សាយកបរិញ្ញាបត្រជាន់ខ្ពស់ ដែលខ្លូនចង់បាន សម្រាប់ជាអាជីព ទៅ ថ្ងៃអនាគតបាន ។
៦.កម្មវិធីសិក្សា ឯកទេស ធនាគារ​ និង​ ហិរញ្ញវត្ថុ(Baking and Finance Program)
លេខកូដ មុខវិជ្ជាជាភាសាខ្មែរ Name in English ក្រេឌីត ផ្សេងៗ
MMT-501 អភិសមាចារ​ អាជីវកម្ម Business Ethics
3
Common Courses
MMT-502 ស្ថិតិអាជីវកម្ម Business Statistic
3
MMT-503 នីតិអាជីវកម្ម Commercial Law
3
MMT-504 ការគ្រប់គ្រងម៉ាឃិតធីង Marketing Management
3
MMTG-505 ការគ្រប់គ្រងធនាគារ Bank Management
3
Majors Courses
MMTG-506 គណនេយ្យជាន់ខ្ពស់ Advance Accounting
3
MMTG-507 គ្រប់គ្រងហិរញ្ញវត្ថុ Financial Mgt.
3
MMTG-508 សាវនកម្ម និង ការអនុវត្តផ្នែក គណនេយ្យ Auditing and Accounting Practice
3
MMTG-509 ការវិភាគហិរញ្ញវត្ថុ Financial Analysis**
3
MMTG-510 ការគ្រប់គ្រងហិរញ្ញវត្ថុសាជីវកម្ម Corporate Finance Mgt. **
3
MMTG-511 វិធីសាស្រ្តសា្រវជ្រាវ Research Methodology
3
Four Elective Courses
MMTG-512 ប្រសិទ្ធិភាពនៃការ គ្រប់គ្រងក្នុងការធ្វើ សេចក្តីសម្រេចចិត្ត Effective Mgt. Decision Making
3
MMTG-513 អង្គការពាណិជ្ជកម្ម ពិភពលោក World Trade Organization (WTO)
3
MMTG-514 គ្រប់គ្រងធនធាន មនុស្ស Human Resource Mgt.
3
MMTG-515 ឥរិយាបថអង្គភាព Organization Behavior
3
MMTG-516 ការណែនាំពី ការធ្វើផែនការ ធនធានក្នុងសហគ្រាស Guide to ERP
3
MMTG-517 គ្រប់គ្រងសហគ្រិនភាព Entreprenership Mgt.
3
MMTG-518 ម៉ាឃីតធីង អន្តរជាតិ International Marketing
3
MMTG-519 ទំនាក់ទំនងអន្តរជាតិ International Relation
3
MMTG-520 គ្រប់គ្រងគុណភាពសរុប Total Quality Mgt.
3
  ជម្រើសទី១ សារណាបរិញ្ញាបត្រជាន់ខ្ពស់ *Option I:Thesis Writing
12 Cr.
70-100 pages
  ជម្រើសទី២ *Option II:
12 Cr.
MMTG-515 ការគ្រប់គ្រងផ្នែកសេដ្ឋកិច្ច Managerial Economics
3
Addional Courses
MMTG-516 ការគ្រប់គ្រងផ្នែកគណនេយ្យ Managerial Accounting
3
MMTG-517 ការធ្វើផែនការថវិកា និង ការធ្វើសេចក្តីសម្រេចចិត្ត Budgeting and Decision Making
3
MMTG-518 គ្រប់គ្រងអាជីវកម្មអន្តរជាតិ International Business Mgt.
3
  របាយការណ៍ស្រាវជ្រាវ Research Report
25-30 pages
  ប្រឡងផ្លូវការ Stat Exam(**)
2-3 subjects